Section outline

    • 1. សេចក្តីផ្តើម
      2. ការផ្ទៀងផ្ទាត់ការចូលទៅកាន់ប្រព័ន្ធ
      2.1 ការចូលទៅកាន់ប្រព័ន្ធ
      2.2 ភ្លេចពាក្យសម្ងាត់
      2.3 ចងចាំខ្ញុំ
      2.4 ការចាកចេញពីប្រព័ន្ធ
      2.5 ការកែប្រែប្រវត្តិរូប
      3. លិខិតស្នើសំុ
      3.1 ការបង្កើតលិខិតស្នើសំុ
      3.2 ការបញ្ចូលនិវត្តជន
      3.3 ការកែប្រែព័ត៌មានលិខិតស្នើសុំ
      3.4 ការដាក់ស្នើលិខិតស្នើសំុ
      3.5 ការកែប្រែព័ត៌មានលិខិតស្នើសុំដែលត្រូវបានបដិសេធ
      4. សេចក្តីសម្រេច
      4.1 ការបង្កើតសេចក្តីសម្រេច
      4.2 ការដាក់ស្នើសេចក្តីសម្រេច

    • សូមស្វាគមន៍មកកាន់សៀវភៅណែនាំអ្នកប្រើប្រាស់នៃប្រព័ន្ធសោធននិវត្តន៍។ សៀវភៅណែនាំអ្នកប្រើប្រាស់នេះ បង្ហាញពីរបៀបប្រើប្រាស់ ប្រព័ន្ធប្រកបដោយប្រសិទ្ធភាព។ ផ្នែកនីមួយៗបង្ហាញនូវជំហានច្បាស់លាស់ ដើម្បីធានាថាអ្នកប្រើប្រាស់អាចបំពេញការងារដោយភាព ងាយស្រួល។ សម្រាប់ជំនួយបន្ថែម ឬការដោះស្រាយបញ្ហា សូមទាក់ទងអ្នកគ្រប់គ្រងប្រព័ន្ធ។

    • ដើម្បីចូលប្រើប្រព័ន្ធ

      1. ចូលទៅកាន់ URL របស់ប្រព័ន្ធ

      2. បញ្ចូល ឈ្មោះអ្នកប្រើប្រាស់/អុីមែល និង ពាក្យសម្ងាត់ របស់អ្នក

      3. ចុចប៊ូតុង ចូល 

      4. នៅពេលការផ្ទៀងផ្ទាត់ជោគជ័យ អ្នកនឹងត្រូវបានចូលទៅក្នុងប្រព័ន្ធ

    • ក្នុងករណីភ្លេចពាក្យសម្ងាត់

      1. ចូលទៅកាន់ URL របស់ប្រព័ន្ធ

      2. ចុចលើតំណ ភ្លេចពាក្យសម្ងាត់ 

      3. បញ្ចូល អុីមែល របស់អ្នក

      4. ចុចប៊ូតុង កំណត់ពាក្យសម្ងាត់ឡើងវិញ

      5. អុីមែលសម្រាប់កំណត់ពាក្យសម្ងាត់ឡើងវិញនឹងត្រូវបានផ្ញើទៅកាន់អុីមែលដែលបានចុះឈ្មោះរបស់អ្នក

      6. បើកអុីមែល ហើយចុចលើតំណកំណត់ពាក្យសម្ងាត់ឡើងវិញ

      7. បញ្ចូល ពាក្យសម្ងាត់ថ្មី ហើយបញ្ជាក់វាម្តងទៀត

      8. ចុចប៊ូតុង ដាក់ស្នើ ដើម្បីកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញដោយជោគជ័យ






    • ដើម្បីចងចាំឈ្មោះអ្នកប្រើប្រាស់របស់អ្នក

      1. ចូលទៅកាន់ URL របស់ប្រព័ន្ធ

      2. បញ្ចូល ឈ្មោះអ្នកប្រើប្រាស់/អុីមែល និង ពាក្យសម្ងាត់ របស់អ្នក

      3. ធីកប្រអប់ ចងចាំខ្ញុំ 

      4. ចុចប៊ូតុង ចូល

      5. ឈ្មោះអ្នកប្រើប្រាស់របស់អ្នកនឹងត្រូវបានចងចាំ



    • ដើម្បីចាកចេញពីប្រព័ន្ធ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចលើប៊ូតុង ឈ្មោះអ្នកប្រើប្រាស់ របស់អ្នកដែលមានទីតាំងនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ

      3. ជ្រើសរើស ចាកចេញ

      4. អ្នកនឹងត្រូវបានចេញពីប្រព័ន្ធដោយជោគជ័យ

    • ដើម្បីកែប្រែប្រវត្តិរូបរបស់អ្នក

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចលើប៊ូតុង ឈ្មោះអ្នកប្រើប្រាស់ របស់អ្នកដែលមានទីតាំងនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ

      3. ជ្រើសរើស ប្រវត្តិរូបរបស់ខ្ញំុ

      4. អ្នកអាច បញ្ចូលរូបថត ផ្លាស់ប្តូររូបថត ឬលុបរូបថត ហើយធ្វើបច្ចុប្បន្នភាព នាមត្រកូល នាមខ្លួន និង​ ពាក្យសម្ងាត់ របស់អ្នក




    • ដើម្បីបង្កើតលិខិតស្នើសំុ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ លិខិតស្នើសំុ

      3. ចុចលើប៊ូតុង បន្ថែមថ្មី

      4. បំពេញព័ត៌មានចាំបាច់ទាំងអស់

      5. ចុចលើប៊ូតុង រក្សាទុក

      6. ស្ថានភាពនៃលិខិតស្នើសុំនឹងត្រូវបានដាក់ជា សេចក្តីព្រាង





    • ដើម្បីបញ្ចូលនិវត្តជន

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ លិខិតស្នើសំុ

      3. ជ្រើសរើសយកលិខិតស្នើសំុដែលអ្នកចង់បញ្ចូលនិវត្តជន​ លិខិតស្នើសំុនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង

        • ជម្រើសទី១៖ បង្កើតនិវត្តជនដោយដៃ
          • ចុចលើប៊ូតុង បន្ថែមថ្មី
          • បំពេញផ្នែក ព័ត៌មានផ្ទាល់ខ្លួន ប្រវត្តិការងារ និងព័ត៌មានគ្រួសារ ហើយរក្សាទុកផ្នែកនីមួយៗ
          • ប្រាក់សោធននិវត្តន៍នឹងត្រូវបានគណនាដោយស្វ័យប្រវត្តិ
        • ជម្រើសទី២៖ បង្កើតនិវត្តជនដោយការនាំចូល
          • អ្នកអាច ទាញយកតារាងគំរូសិទ្ធិវន្ត ដោយចុចលើចំនុចចុចបីនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ
          • បំពេញ តារាងគំរូសិទ្ធិវន្ត
          • ដាក់បញ្ចូល តារាងគំរូសិទ្ធិវន្ត ទៅក្នុងប្រព័ន្ធវិញដោយប្រើប៊ូតុង នាំចូល
      • ជម្រើសទី១៖ បង្កើតនិវត្តជនដោយដៃ






      • ជម្រើសទី២៖ បង្កើតនិវត្តជនដោយការនាំចូល



    • ដើម្បីកែប្រែព័ត៌មានលិខិតស្នើសុំ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ លិខិតស្នើសំុ

      3. ជ្រើសរើសយកលិខិតស្នើសំុដែលអ្នកចង់កែប្រែ​ លិខិតស្នើសំុនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង

      4. ចុចលើចំនុចចុចបីនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ

      5. ចុច កែសម្រួល ហើយធ្វើការកែប្រែ

      6. ចុចប៊ូតុង រក្សាទុក





    • ដើម្បីដាក់ស្នើលិខិតស្នើសំុ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ លិខិតស្នើសំុ

      3. ជ្រើសរើសយកលិខិតស្នើសំុដែលអ្នកចង់ដាក់ស្នើ​ លិខិតស្នើសំុនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង និងមាននិវត្តជនក្នុងនោះ

      4. ចុចប៊ូតុង ដាក់សំណើ ហើយបន្ទាប់មកចុច យល់ព្រម

      5. ស្ថានភាពនៃលិខិតស្នើសុំនឹងត្រូវបានផ្លាស់ប្តូរទៅជា កំពុងរង់ចាំ





    • ដើម្បីកែប្រែព័ត៌មានលិខិតស្នើសុំដែលត្រូវបានបដិសេធ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ លិខិតស្នើសំុ

      3. ជ្រើសរើសយកលិខិតស្នើសំុដែលអ្នកចង់កែប្រែ​ លិខិតស្នើសំុនោះត្រូវតែស្ថិតក្នុងស្ថានភាពជា បានបដិសេធ

      4. ចុចលើនិវត្តជនដែលមានស្ថានភាព បានបដិសេធ

      5. ចុច កែសម្រួល ហើយធ្វើការកែប្រែទៅតាមមតិយោបល់ដែលបានផ្តល់

      6. ចុចប៊ូតុង រក្សាទុក

      7. ក្រោយពីការកែប្រែបានបញ្ចប់រួចរាល់ អ្នកអាចធ្វើការដាក់ស្នើលិខិតស្នើសំុនេះសារជាថ្មីបាន ដោយចុចប៊ូតុង ដាក់សំណើ ហើយបន្ទាប់មកចុច យល់ព្រម
      8. ស្ថានភាពនៃលិខិតស្នើសុំនឹងត្រូវបានផ្លាស់ប្តូរទៅជា កំពុងរង់ចាំ








    • ដើម្បីបង្កើតសេចក្តីសម្រេច

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ សេចក្តីសម្រេច

      3. ចុចលើប៊ូតុង បន្ថែមថ្មី

      4. បំពេញព័ត៌មានចាំបាច់ទាំងអស់

      5. ចុចលើប៊ូតុង រក្សាទុក

      6. ស្ថានភាពនៃសេចក្តីសម្រេចនឹងត្រូវបានដាក់ជា សេចក្តីព្រាង

      ចំណាំ៖ ក្នុងករណីដែលអ្នកបង្កើតសេចក្តីសម្រេចជាប្រភេទ ចូលនិវត្ត អ្នកត្រូវបញ្ចូលលិខិតស្នើសុំទៅក្នុងសេចក្តីសម្រេចនេះ ដោយចុចលើប៊ូតុង បញ្ចូលលិខិតស្នើសុំ ជ្រើសរើសលិខិតស្នើសំុដែលអ្នកចង់បញ្ចូលទៅក្នុងសេចក្តីសម្រេចនេះ ហើយចុច រក្សាទុក




    • ដើម្បីដាក់ស្នើសេចក្តីសម្រេច

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ សេចក្តីសម្រេច

      3. ជ្រើសរើសយកសេចក្តីសម្រេចដែលអ្នកចង់ដាក់ស្នើ​ សេចក្តីសម្រេចនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង ឬបានបដិសេធ ដែលត្រូវបានធ្វើការកែប្រែទៅតាមមតិយោបល់ដែលបានផ្តល់

      4. ចុចប៊ូតុង ដាក់សំណើ ហើយបន្ទាប់មកចុច យល់ព្រម

      5. ស្ថានភាពនៃសេចក្តីសម្រេចនឹងត្រូវបានផ្លាស់ប្តូរទៅជា កំពុងរង់ចាំ