Section outline

    • 1. សេចក្តីផ្តើម
      2. ការផ្ទៀងផ្ទាត់ការចូលទៅកាន់ប្រព័ន្ធ
      2.1 ការចូលទៅកាន់ប្រព័ន្ធ
      2.2 ភ្លេចពាក្យសម្ងាត់
      2.3 ចងចាំខ្ញុំ
      2.4 ការចាកចេញពីប្រព័ន្ធ
      2.5 ការកែប្រែប្រវត្តិរូប
      3. សំណើរស្នើសុំរដ្ឋបាល
      3.1 ការបង្កើតសំណើរស្នើសុំរដ្ឋបាល
      3.2 ការកែប្រែព័ត៌មានសំណើរស្នើសុំរដ្ឋបាល
      3.3 ការដាក់ស្នើសំណើរស្នើសុំរដ្ឋបាល
      3.4 ការលុបសំណើរស្នើសុំរដ្ឋបាល
      3.5 ការកែប្រែព័ត៌មានសំណើរស្នើសុំរដ្ឋបាលដែលត្រូវបានបដិសេធ

    • សូមស្វាគមន៍មកកាន់សៀវភៅណែនាំអ្នកប្រើប្រាស់នៃប្រព័ន្ធសោធននិវត្តន៍។ សៀវភៅណែនាំអ្នកប្រើប្រាស់នេះ បង្ហាញពីរបៀបប្រើប្រាស់ ប្រព័ន្ធប្រកបដោយប្រសិទ្ធភាព។ ផ្នែកនីមួយៗបង្ហាញនូវជំហានច្បាស់លាស់ ដើម្បីធានាថាអ្នកប្រើប្រាស់អាចបំពេញការងារដោយភាព ងាយស្រួល។ សម្រាប់ជំនួយបន្ថែម ឬការដោះស្រាយបញ្ហា សូមទាក់ទងអ្នកគ្រប់គ្រងប្រព័ន្ធ។

    • ដើម្បីចូលប្រើប្រព័ន្ធ

      1. ចូលទៅកាន់ URL របស់ប្រព័ន្ធ

      2. បញ្ចូល ឈ្មោះអ្នកប្រើប្រាស់/អុីមែល និង ពាក្យសម្ងាត់ របស់អ្នក

      3. ចុចប៊ូតុង ចូល 

      4. នៅពេលការផ្ទៀងផ្ទាត់ជោគជ័យ អ្នកនឹងត្រូវបានចូលទៅក្នុងប្រព័ន្ធ

    • ក្នុងករណីភ្លេចពាក្យសម្ងាត់

      1. ចូលទៅកាន់ URL របស់ប្រព័ន្ធ

      2. ចុចលើតំណ ភ្លេចពាក្យសម្ងាត់ 

      3. បញ្ចូល អុីមែល របស់អ្នក

      4. ចុចប៊ូតុង កំណត់ពាក្យសម្ងាត់ឡើងវិញ

      5. អុីមែលសម្រាប់កំណត់ពាក្យសម្ងាត់ឡើងវិញនឹងត្រូវបានផ្ញើទៅកាន់អុីមែលដែលបានចុះឈ្មោះរបស់អ្នក

      6. បើកអុីមែល ហើយចុចលើតំណកំណត់ពាក្យសម្ងាត់ឡើងវិញ

      7. បញ្ចូល ពាក្យសម្ងាត់ថ្មី ហើយបញ្ជាក់វាម្តងទៀត

      8. ចុចប៊ូតុង ដាក់ស្នើ ដើម្បីកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញដោយជោគជ័យ






    • ដើម្បីចងចាំឈ្មោះអ្នកប្រើប្រាស់របស់អ្នក

      1. ចូលទៅកាន់ URL របស់ប្រព័ន្ធ

      2. បញ្ចូល ឈ្មោះអ្នកប្រើប្រាស់/អុីមែល និង ពាក្យសម្ងាត់ របស់អ្នក

      3. ធីកប្រអប់ ចងចាំខ្ញុំ 

      4. ចុចប៊ូតុង ចូល

      5. ឈ្មោះអ្នកប្រើប្រាស់របស់អ្នកនឹងត្រូវបានចងចាំ



    • ដើម្បីចាកចេញពីប្រព័ន្ធ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចលើប៊ូតុង ឈ្មោះអ្នកប្រើប្រាស់ របស់អ្នកដែលមានទីតាំងនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ

      3. ជ្រើសរើស ចាកចេញ

      4. អ្នកនឹងត្រូវបានចេញពីប្រព័ន្ធដោយជោគជ័យ

    • ដើម្បីកែប្រែប្រវត្តិរូបរបស់អ្នក

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចលើប៊ូតុង ឈ្មោះអ្នកប្រើប្រាស់ របស់អ្នកដែលមានទីតាំងនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ

      3. ជ្រើសរើស ប្រវត្តិរូបរបស់ខ្ញំុ

      4. អ្នកអាច បញ្ចូលរូបថត ផ្លាស់ប្តូររូបថត ឬលុបរូបថត ហើយធ្វើបច្ចុប្បន្នភាព នាមត្រកូល នាមខ្លួន និង​ ពាក្យសម្ងាត់ របស់អ្នក




    • ដើម្បីបង្កើតសំណើរស្នើសុំរដ្ឋបាល

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ សំណើរស្នើសុំរដ្ឋបាល

      3. ចុចលើប៊ូតុង បន្ថែមថ្មី

      4. បំពេញព័ត៌មានចាំបាច់ទាំងអស់

      5. ចុចលើប៊ូតុង រក្សាទុក

      6. ស្ថានភាពនៃសំណើរស្នើសុំរដ្ឋបាលនឹងត្រូវបានដាក់ជា សេចក្តីព្រាង






    • ដើម្បីកែប្រែព័ត៌មានសំណើរស្នើសុំរដ្ឋបាល

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ សំណើរស្នើសុំរដ្ឋបាល

      3. ជ្រើសរើសយកសំណើរស្នើសុំរដ្ឋបាលដែលអ្នកចង់កែប្រែ​ សំណើរស្នើសុំរដ្ឋបាលនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង

      4. ធ្វើការកែប្រែ រួចចុចប៊ូតុង រក្សាទុក




    • ដើម្បីដាក់ស្នើសំណើរស្នើសុំរដ្ឋបាល

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ សំណើរស្នើសុំរដ្ឋបាល

      3. ជ្រើសរើសយកសំណើរស្នើសុំរដ្ឋបាលដែលអ្នកចង់ដាក់ស្នើ​ សំណើរស្នើសុំរដ្ឋបាលនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង

      4. ចុចប៊ូតុង ដាក់សំណើ ហើយបន្ទាប់មកចុច យល់ព្រម

      5. ស្ថានភាពនៃសំណើរស្នើសុំរដ្ឋបាលនឹងត្រូវបានផ្លាស់ប្តូរទៅជា កំពុងរង់ចាំ











    • ដើម្បីលុបសំណើរស្នើសុំរដ្ឋបាល

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ សំណើរស្នើសុំរដ្ឋបាល

      3. ចុច លុប សំណើរស្នើសុំរដ្ឋបាលណាមួយដែលស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង រួចចុច យល់ព្រម





    • ដើម្បីកែប្រែព័ត៌មានសំណើរស្នើសុំរដ្ឋបាលដែលត្រូវបានបដិសេធ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ សំណើរស្នើសុំរដ្ឋបាល

      3. ជ្រើសរើសយកសំណើរស្នើសុំរដ្ឋបាលដែលអ្នកចង់កែប្រែ​ សំណើរស្នើសុំរដ្ឋបាលនោះត្រូវតែស្ថិតក្នុងស្ថានភាពជា បានបដិសេធ

      4. ធ្វើការកែប្រែទៅតាមមតិយោបល់ដែលបានផ្តល់
      5. ចុចប៊ូតុង រក្សាទុក

      6. ក្រោយពីការកែប្រែបានបញ្ចប់រួចរាល់ អ្នកអាចធ្វើការដាក់ស្នើសំណើរស្នើសុំរដ្ឋបាលនេះសារជាថ្មីបាន ដោយចុចប៊ូតុង ដាក់សំណើ ហើយបន្ទាប់មកចុច យល់ព្រម
      7. ស្ថានភាពនៃសំណើរស្នើសុំរដ្ឋបាលនឹងត្រូវបានផ្លាស់ប្តូរទៅជា កំពុងរង់ចាំ