Section outline

    • ដើម្បីបង្កើតលិខិតស្នើសំុ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ លិខិតស្នើសំុ

      3. ចុចលើប៊ូតុង បន្ថែមថ្មី

      4. បំពេញព័ត៌មានចាំបាច់ទាំងអស់

      5. ចុចលើប៊ូតុង រក្សាទុក

      6. ស្ថានភាពនៃលិខិតស្នើសុំនឹងត្រូវបានដាក់ជា សេចក្តីព្រាង





    • ដើម្បីបញ្ចូលនិវត្តជន

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ លិខិតស្នើសំុ

      3. ជ្រើសរើសយកលិខិតស្នើសំុដែលអ្នកចង់បញ្ចូលនិវត្តជន​ លិខិតស្នើសំុនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង

        • ជម្រើសទី១៖ បង្កើតនិវត្តជនដោយដៃ
          • ចុចលើប៊ូតុង បន្ថែមថ្មី
          • បំពេញផ្នែក ព័ត៌មានផ្ទាល់ខ្លួន ប្រវត្តិការងារ និងព័ត៌មានគ្រួសារ ហើយរក្សាទុកផ្នែកនីមួយៗ
          • ប្រាក់សោធននិវត្តន៍នឹងត្រូវបានគណនាដោយស្វ័យប្រវត្តិ
        • ជម្រើសទី២៖ បង្កើតនិវត្តជនដោយការនាំចូល
          • អ្នកអាច ទាញយកតារាងគំរូសិទ្ធិវន្ត ដោយចុចលើចំនុចចុចបីនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ
          • បំពេញ តារាងគំរូសិទ្ធិវន្ត
          • ដាក់បញ្ចូល តារាងគំរូសិទ្ធិវន្ត ទៅក្នុងប្រព័ន្ធវិញដោយប្រើប៊ូតុង នាំចូល
      • ជម្រើសទី១៖ បង្កើតនិវត្តជនដោយដៃ






      • ជម្រើសទី២៖ បង្កើតនិវត្តជនដោយការនាំចូល



    • ដើម្បីកែប្រែព័ត៌មានលិខិតស្នើសុំ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ លិខិតស្នើសំុ

      3. ជ្រើសរើសយកលិខិតស្នើសំុដែលអ្នកចង់កែប្រែ​ លិខិតស្នើសំុនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង

      4. ចុចលើចំនុចចុចបីនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ

      5. ចុច កែសម្រួល ហើយធ្វើការកែប្រែ

      6. ចុចប៊ូតុង រក្សាទុក





    • ដើម្បីដាក់ស្នើលិខិតស្នើសំុ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ លិខិតស្នើសំុ

      3. ជ្រើសរើសយកលិខិតស្នើសំុដែលអ្នកចង់ដាក់ស្នើ​ លិខិតស្នើសំុនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង និងមាននិវត្តជនក្នុងនោះ

      4. ចុចប៊ូតុង ដាក់សំណើ ហើយបន្ទាប់មកចុច យល់ព្រម

      5. ស្ថានភាពនៃលិខិតស្នើសុំនឹងត្រូវបានផ្លាស់ប្តូរទៅជា កំពុងរង់ចាំ





    • ដើម្បីកែប្រែព័ត៌មានលិខិតស្នើសុំដែលត្រូវបានបដិសេធ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ លិខិតស្នើសំុ

      3. ជ្រើសរើសយកលិខិតស្នើសំុដែលអ្នកចង់កែប្រែ​ លិខិតស្នើសំុនោះត្រូវតែស្ថិតក្នុងស្ថានភាពជា បានបដិសេធ

      4. ចុចលើនិវត្តជនដែលមានស្ថានភាព បានបដិសេធ

      5. ចុច កែសម្រួល ហើយធ្វើការកែប្រែទៅតាមមតិយោបល់ដែលបានផ្តល់

      6. ចុចប៊ូតុង រក្សាទុក

      7. ក្រោយពីការកែប្រែបានបញ្ចប់រួចរាល់ អ្នកអាចធ្វើការដាក់ស្នើលិខិតស្នើសំុនេះសារជាថ្មីបាន ដោយចុចប៊ូតុង ដាក់សំណើ ហើយបន្ទាប់មកចុច យល់ព្រម
      8. ស្ថានភាពនៃលិខិតស្នើសុំនឹងត្រូវបានផ្លាស់ប្តូរទៅជា កំពុងរង់ចាំ