Section outline

    • 1. សេចក្តីផ្តើម
      2. ការផ្ទៀងផ្ទាត់ការចូលទៅកាន់ប្រព័ន្ធ
      2.1 ការចូលទៅកាន់ប្រព័ន្ធ
      2.2 ភ្លេចពាក្យសម្ងាត់
      2.3 ចងចាំខ្ញុំ
      2.4 ការចាកចេញពីប្រព័ន្ធ
      2.5 ការកែប្រែប្រវត្តិរូប
      3. សិទ្ធិវន្តរង់ចាំធ្វើបច្ចុប្បន្នភាព
      3.1 ការបញ្ចូលព័ត៌មានធនាគាររបស់សិទ្ធិវន្ត
      3.2 ការពិនិត្យព័ត៌មានធនាគាររបស់សិទ្ធិវន្ត
      4. ប្រាក់សោធន
      4.1 ការបង្កើតបញ្ជីប្រាក់
      4.2 ការកែប្រែព័ត៌មានបញ្ជីប្រាក់
      4.3 ការបង្កើតបញ្ជីប្រាក់ឡើងវិញ
      4.4 ការទាញយកបញ្ជីប្រាក់
      4.5 ការផ្ទៀងផ្ទាត់បញ្ជីប្រាក់
      4.6 ការដាក់ស្នើបញ្ជីប្រាក់

    • សូមស្វាគមន៍មកកាន់សៀវភៅណែនាំអ្នកប្រើប្រាស់នៃប្រព័ន្ធសោធននិវត្តន៍។ សៀវភៅណែនាំអ្នកប្រើប្រាស់នេះ បង្ហាញពីរបៀបប្រើប្រាស់ ប្រព័ន្ធប្រកបដោយប្រសិទ្ធភាព។ ផ្នែកនីមួយៗបង្ហាញនូវជំហានច្បាស់លាស់ ដើម្បីធានាថាអ្នកប្រើប្រាស់អាចបំពេញការងារដោយភាព ងាយស្រួល។ សម្រាប់ជំនួយបន្ថែម ឬការដោះស្រាយបញ្ហា សូមទាក់ទងអ្នកគ្រប់គ្រងប្រព័ន្ធ។

    • ដើម្បីចូលប្រើប្រព័ន្ធ

      1. ចូលទៅកាន់ URL របស់ប្រព័ន្ធ

      2. បញ្ចូល ឈ្មោះអ្នកប្រើប្រាស់/អុីមែល និង ពាក្យសម្ងាត់ របស់អ្នក

      3. ចុចប៊ូតុង ចូល 

      4. នៅពេលការផ្ទៀងផ្ទាត់ជោគជ័យ អ្នកនឹងត្រូវបានចូលទៅក្នុងប្រព័ន្ធ

    • ក្នុងករណីភ្លេចពាក្យសម្ងាត់

      1. ចូលទៅកាន់ URL របស់ប្រព័ន្ធ

      2. ចុចលើតំណ ភ្លេចពាក្យសម្ងាត់ 

      3. បញ្ចូល អុីមែល របស់អ្នក

      4. ចុចប៊ូតុង កំណត់ពាក្យសម្ងាត់ឡើងវិញ

      5. អុីមែលសម្រាប់កំណត់ពាក្យសម្ងាត់ឡើងវិញនឹងត្រូវបានផ្ញើទៅកាន់អុីមែលដែលបានចុះឈ្មោះរបស់អ្នក

      6. បើកអុីមែល ហើយចុចលើតំណកំណត់ពាក្យសម្ងាត់ឡើងវិញ

      7. បញ្ចូល ពាក្យសម្ងាត់ថ្មី ហើយបញ្ជាក់វាម្តងទៀត

      8. ចុចប៊ូតុង ដាក់ស្នើ ដើម្បីកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញដោយជោគជ័យ






    • ដើម្បីចងចាំឈ្មោះអ្នកប្រើប្រាស់របស់អ្នក

      1. ចូលទៅកាន់ URL របស់ប្រព័ន្ធ

      2. បញ្ចូល ឈ្មោះអ្នកប្រើប្រាស់/អុីមែល និង ពាក្យសម្ងាត់ របស់អ្នក

      3. ធីកប្រអប់ ចងចាំខ្ញុំ 

      4. ចុចប៊ូតុង ចូល

      5. ឈ្មោះអ្នកប្រើប្រាស់របស់អ្នកនឹងត្រូវបានចងចាំ



    • ដើម្បីចាកចេញពីប្រព័ន្ធ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចលើប៊ូតុង ឈ្មោះអ្នកប្រើប្រាស់ របស់អ្នកដែលមានទីតាំងនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ

      3. ជ្រើសរើស ចាកចេញ

      4. អ្នកនឹងត្រូវបានចេញពីប្រព័ន្ធដោយជោគជ័យ

    • ដើម្បីកែប្រែប្រវត្តិរូបរបស់អ្នក

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចលើប៊ូតុង ឈ្មោះអ្នកប្រើប្រាស់ របស់អ្នកដែលមានទីតាំងនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ

      3. ជ្រើសរើស ប្រវត្តិរូបរបស់ខ្ញំុ

      4. អ្នកអាច បញ្ចូលរូបថត ផ្លាស់ប្តូររូបថត ឬលុបរូបថត ហើយធ្វើបច្ចុប្បន្នភាព នាមត្រកូល នាមខ្លួន និង​ ពាក្យសម្ងាត់ របស់អ្នក




    • ដើម្បីបញ្ចូលព័ត៌មានធនាគាររបស់សិទ្ធិវន្ត

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ សិទ្ធិវន្តរង់ចាំធ្វើបច្ចុប្បន្នភាព

      3. ជ្រើសរើសយកនិវត្តជនណាដែលស្ថានភាពនៃការធ្វើបច្ចុប្បន្នភាពរបស់គាត់គឺ បានផ្ទៀងផ្ទាត់ និងស្ថានភាពការទូទាត់របស់គាត់គឺ កំពុងរង់ចាំ

      4. ចុចប៊ូតុង កែសម្រួល

      5. បញ្ចូលព័ត៌មានដែលតម្រូវ ហើយចុច រក្សាទុក








    • ដើម្បីពិនិត្យព័ត៌មានធនាគាររបស់សិទ្ធិវន្ត

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ សិទ្ធិវន្តរង់ចាំធ្វើបច្ចុប្បន្នភាព

      3. ជ្រើសរើសយកនិវត្តជនណាដែលស្ថានភាពនៃការធ្វើបច្ចុប្បន្នភាពរបស់គាត់គឺ បានផ្ទៀងផ្ទាត់ និងស្ថានភាពការទូទាត់របស់គាត់គឺ កំពុងរង់ចាំ

      4. ចុចប៊ូតុង បានពិនិត្យ ហើយបន្ទាប់មក យល់ព្រម

      5. ស្ថានភាពការទូទាត់របស់គាត់នឹងត្រូវបានផ្លាស់ប្តូរទៅជា បានផ្ទៀងផ្ទាត់








    • ដើម្បីបង្កើតបញ្ជីប្រាក់

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ ប្រាក់សោធន

      3. ចុចលើមុីនុយមួយក្នុងចំណោមមុីនុយខាងក្រោម

        • បញ្ជីប្រាក់ឧបត្ថម្ភផ្សេងៗ៖ ដើម្បីបង្កើតប្រាក់ឧបត្ថម្ភផ្សេងៗ ដូចជាបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ។ល។
        • បញ្ជីប្រាក់រំលឹកសិទ្ធិវន្តថ្មី៖ ដើម្បីបង្កើតបញ្ជីប្រាក់រំលឹកសម្រាប់សិទ្ធិវន្តថ្មី

        • បញ្ជីប្រាក់រំលឹកកាំប្រាក់៖ ដើម្បីបង្កើតបញ្ជីប្រាក់រំលឹកសម្រាប់ការកែប្រែឋានន្តរសក្តិ 

        • បញ្ជីប្រាក់រំលឹកប្រពន្ធកូន៖ ដើម្បីបង្កើតបញ្ជីប្រាក់រំលឹកសម្រាប់ការបន្ថែមសមាជិកគ្រួសារ

        • បញ្ជីប្រាក់សព៖ ដើម្បីបង្កើតប្រាក់ឧបត្ថម្ភម្តងគត់សម្រាប់និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ
          ទទួលមរណភាព

        • បញ្ជីប្រាក់សោធនប្រចាំខែ៖ ដើម្បីបង្កើតប្រាក់សោធនប្រចាំខែសម្រាប់សិទ្ធិវន្ត

      4. ចុច បន្ថែមថ្មី

      5. បំពេញព័ត៌មានដែលត្រូវការទាំងអស់ ហើយចុច រក្សាទុក

      6. ប្រព័ន្ធនឹងបង្កើតបញ្ជីដោយស្វ័យប្រវត្តិ













    • ដើម្បីកែប្រែព័ត៌មានបញ្ជីប្រាក់

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ ប្រាក់សោធន

      3. ចុចលើមុីនុយមួយក្នុងចំណោមមុីនុយខាងក្រោម

        • បញ្ជីប្រាក់ឧបត្ថម្ភផ្សេងៗ

        • បញ្ជីប្រាក់រំលឹកសិទ្ធិវន្តថ្មី

        • បញ្ជីប្រាក់រំលឹកកាំប្រាក់ 

        • បញ្ជីប្រាក់រំលឹកប្រពន្ធកូន

        • បញ្ជីប្រាក់សព

        • បញ្ជីប្រាក់សោធនប្រចាំខែ

      4. ជ្រើសរើសយកបញ្ជីដែលអ្នកចង់កែប្រែ​ បញ្ជីនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង

      5. ចុចលើចំនុចចុចបីនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ

      6. ចុច កែសម្រួល ហើយធ្វើការកែប្រែ

      7. ចុចប៊ូតុង រក្សាទុក






    • ដើម្បីបង្កើតបញ្ជីប្រាក់ឡើងវិញ

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ ប្រាក់សោធន

      3. ចុចលើមុីនុយមួយក្នុងចំណោមមុីនុយខាងក្រោម

        • បញ្ជីប្រាក់ឧបត្ថម្ភផ្សេងៗ

        • បញ្ជីប្រាក់រំលឹកសិទ្ធិវន្តថ្មី

        • បញ្ជីប្រាក់រំលឹកកាំប្រាក់ 

        • បញ្ជីប្រាក់រំលឹកប្រពន្ធកូន

        • បញ្ជីប្រាក់សព

        • បញ្ជីប្រាក់សោធនប្រចាំខែ

      4. ជ្រើសរើសយកបញ្ជីដែលអ្នកចង់បង្កើតឡើងវិញ​ បញ្ជីនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង

      5. ចុចលើចំនុចចុចបីនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ

      6. ចុច បង្កើតឡើងវិញ ហើយ យល់ព្រម






    • ដើម្បីទាញយកបញ្ជីប្រាក់

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ ប្រាក់សោធន

      3. ចុចលើមុីនុយមួយក្នុងចំណោមមុីនុយខាងក្រោម

        • បញ្ជីប្រាក់ឧបត្ថម្ភផ្សេងៗ

        • បញ្ជីប្រាក់រំលឹកសិទ្ធិវន្តថ្មី

        • បញ្ជីប្រាក់រំលឹកកាំប្រាក់

        • បញ្ជីប្រាក់រំលឹកប្រពន្ធកូន

        • បញ្ជីប្រាក់សព

        • បញ្ជីប្រាក់សោធនប្រចាំខែ

      4. ជ្រើសរើសយកបញ្ជីដែលអ្នកចង់ទាញយក​ បញ្ជីនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង

      5. ចុចលើចំនុចចុចបីនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ

      6. ចុច ទាញយក




    • ដើម្បីផ្ទៀងផ្ទាត់បញ្ជីប្រាក់

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ ប្រាក់សោធន

      3. ចុចលើមុីនុយមួយក្នុងចំណោមមុីនុយខាងក្រោម

        • បញ្ជីប្រាក់ឧបត្ថម្ភផ្សេងៗ

        • បញ្ជីប្រាក់រំលឹកសិទ្ធិវន្តថ្មី

        • បញ្ជីប្រាក់រំលឹកកាំប្រាក់

        • បញ្ជីប្រាក់រំលឹកប្រពន្ធកូន

        • បញ្ជីប្រាក់សព

      4. ជ្រើសរើសយកបញ្ជីដែលអ្នកចង់ផ្ទៀងផ្ទាត់​ បញ្ជីនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង

      5. ចុច ផ្ទៀងផ្ទាត់ បញ្ចូលលេខសំងាត់ និងឯកសារពាក់ព័ន្ធ ហើយបន្ទាប់មក ផ្ទៀងផ្ទាត់






    • ដើម្បីដាក់ស្នើបញ្ជីប្រាក់

      1. ចូលទៅកាន់ប្រព័ន្ធ

      2. ចុចមុីនុយ ប្រាក់សោធន

      3. ចុចលើមុីនុយ ប្រាក់សោធនប្រចាំខែ

      4. ជ្រើសរើសយកបញ្ជីដែលអ្នកចង់ដាក់ស្នើ​ បញ្ជីនោះត្រូវតែស្ថិតក្នុងស្ថានភាពជា សេចក្តីព្រាង

      5. ចុច ដាក់សំណើ ហើយបន្ទាប់មក យល់ព្រម