ដើម្បីចូលប្រើប្រព័ន្ធ
ចូលទៅកាន់ URL របស់ប្រព័ន្ធ
បញ្ចូល ឈ្មោះអ្នកប្រើប្រាស់/អុីមែល និង ពាក្យសម្ងាត់ របស់អ្នក
ចុចប៊ូតុង ចូល
នៅពេលការផ្ទៀងផ្ទាត់ជោគជ័យ អ្នកនឹងត្រូវបានចូលទៅក្នុងប្រព័ន្ធ
ក្នុងករណីភ្លេចពាក្យសម្ងាត់
ចុចលើតំណ ភ្លេចពាក្យសម្ងាត់
បញ្ចូល អុីមែល របស់អ្នក
ចុចប៊ូតុង កំណត់ពាក្យសម្ងាត់ឡើងវិញ
អុីមែលសម្រាប់កំណត់ពាក្យសម្ងាត់ឡើងវិញនឹងត្រូវបានផ្ញើទៅកាន់អុីមែលដែលបានចុះឈ្មោះរបស់អ្នក
បើកអុីមែល ហើយចុចលើតំណកំណត់ពាក្យសម្ងាត់ឡើងវិញ
បញ្ចូល ពាក្យសម្ងាត់ថ្មី ហើយបញ្ជាក់វាម្តងទៀត
ចុចប៊ូតុង ដាក់ស្នើ ដើម្បីកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញដោយជោគជ័យ
ដើម្បីចងចាំឈ្មោះអ្នកប្រើប្រាស់របស់អ្នក
ធីកប្រអប់ ចងចាំខ្ញុំ
ឈ្មោះអ្នកប្រើប្រាស់របស់អ្នកនឹងត្រូវបានចងចាំ
ដើម្បីចាកចេញពីប្រព័ន្ធ
ចូលទៅកាន់ប្រព័ន្ធ
ចុចលើប៊ូតុង ឈ្មោះអ្នកប្រើប្រាស់ របស់អ្នកដែលមានទីតាំងនៅជ្រុងខាងលើផ្នែកខាងស្តាំនៃទំព័រ
ជ្រើសរើស ចាកចេញ
អ្នកនឹងត្រូវបានចេញពីប្រព័ន្ធដោយជោគជ័យ
ដើម្បីកែប្រែប្រវត្តិរូបរបស់អ្នក
ជ្រើសរើស ប្រវត្តិរូបរបស់ខ្ញំុ
អ្នកអាច បញ្ចូលរូបថត ផ្លាស់ប្តូររូបថត ឬលុបរូបថត ហើយធ្វើបច្ចុប្បន្នភាព នាមត្រកូល នាមខ្លួន និង ពាក្យសម្ងាត់ របស់អ្នក